នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តលោក ខឹម ឆន អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងសហការី បានចូលរួមកម្មវិធីបញ្រ្ជាបការយល់ដឹងលើការដាក់ឱ្យប្រើប្រាស់មុខងារថ្មី មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management) ក្នុង FMIS ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមរយៈប្រព័ន្ធ Zoom Meeting